ឯកឧត្តម ថោង ខុន អញ្ជើញក្នុងពិធីបិទវេទិកាជាតិទេសចរណ៍ លើកទី១ ក្រោមប្រធានបទ៖ យុវជន និងទេសចរណ៍


«យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមក្នុងគោលនយោបាយជំរុញទេសចរណ៍ក្រុងស្រុក ហើយខ្ញុំសូមលើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ សូមចាប់យកឱកាសដែលមាន បញ្ចេញនូវសមត្ថភាព និងសក្តានុពលក្នុងនាមជាធនធានមនុស្សរបស់កម្ពុជា ជាពិសេសក្លាយខ្លួនជាបុគ្គលគំរូសម្រាប់យុវជនជំនាន់ក្រោយ។» ប្រសាសន៍ឯកឧត្តម សុះ មុះសិន អនុប្រធាន សសយក និងជាតំណាង ឯកឧត្តម ហ៊ុនម៉ានី ថ្លែងក្នុងពិធីបិទវេទិកាជាតិទេសចរណ៍ លើកទី១ ក្រោមប្រធានបទ៖ យុវជន និងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈគម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧។