នាព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្ដម ណុប រ័ត្ននិមល អនុប្រធាន ក្រុមយុវជន គណៈពង្រឹង មូលដ្ឋាន ស្រុកកណ្តាលស្ទឹង និងលោក ណុប រតនៈ ប្រធានប្រតិបត្តិក្រុមយុវជន ខ៤ និងក្រុមការងារតំណាង ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកណ្តាលស្ទឹង បានចុះមកសួរសុខទុក្ខនាំយកសម្ភារ និងថវិកា ព្រមទាំងបានប្រគល់ផ្ទះជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅឃុំដើមឫស្ស និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។