កំប្លោក ស្មៅ ត្រឹប ដែលដុះកកស្ទះនៅមុខសំណង់ទ្វារទឹក ទឹកថ្លា ត្រូវបានក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសម្អាតរួចរាល់ហើយ


ពពួកកំប្លោក ស្មៅ ត្រឹប ដែលដុះកកស្ទះនៅមុខសំណង់ទ្វារទឹក ទឹកថ្លា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសម្អាតរួចរាល់ជាស្ថាពរហើយ ។ សំណង់ទ្វារទឹក ទឹកថ្លា គឺជាច្រកផ្លូវទឹកដ៏សំខាន់មួយ ក្នុងការជួយរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត ។