ក្រោយពីបានបញ្ចប់កម្មវិធីផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរបស់បងប្អូនសហគមន៍វិមានទ្រូង(សហគមន៍នគរថ្មី) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យស្ថានភាពទឹកនៅតំបន់សាលាក្ដីខ្មែរក្រហមតាមបណ្ដោយផ្លូវជាតិលេខ៤។ ឯកឧត្តមក៏បានជំរុញអោយក្រុមការងារធ្វើអោយលឿនទាន់សភាពការណ៍ ដោយបានអោយគ្រឿងចក្របន្តស្ដារប្រឡាយនៅជាប់នឹងផ្លូវជាតិលេខ៤ ដើម្បីបើកមុខទឹកបង្ហូរទឹកចេញពីតំបន់សាលាក្ដីខ្មែរក្រហម និងសម្រួលចរាចរណ៍ឆ្លងកាត់តំបន់នោះផងដែរ។
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកនៅតំបន់សាលាក្ដីខ្មែរក្រហម
