កំពង់ចាម៖ នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន បានបើកវគ្គអប់រំ នយោបាយវគ្គទី១ នៅទីស្នាក់ការ គណបក្ស ប្រជាជនកម្ពុជា ស្រុក ក្រោមអធិបតីលោក ឈឹម សារ៉េត ប្រធានក្រុមការងារ និងលោក ឡោ ចាន់លី អភិបាលស្រុកបាធាយ និងជាប្រធានគណបក្សស្រុក។
វគ្គបណ្តុះបណ្តាលអប់រំ នយោបាយនេះ មានសិក្ខាកាម សរុបប្រមាណ ១៥០នាក់ ជាសកម្មជន យុវជនគណបក្ស ប្រជាជនកម្ពុជា ស្រុកបាធាយ។ ក្នុងពិធីនេះផងដែរ លោក ឡោ ចាន់លី ប្រធានគណបក្សស្រុក បានឡើង ធ្វើរបាយការណ៍បង្ហាញជូន និងមានមតិ សំណេះសំណាល ទៅកាន់សិក្ខាកាម បន្ទាប់មក លោក ឈឹម សារ៉េត ប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន បានផ្ដាំផ្ញើ ដល់សាខាបក្ស គ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់ ប្រព្រឹត្តតែអំពើល្អ ពិសេសបងប្អូន សកម្មជនយុវជន ត្រូវចូលរួមបម្រើ និងយកអាសារ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាក់ទាញពង្រឹងស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានកាន់តែមាន ការជឿទុកចិត្ត។
លោក ឈឹម សារ៉េត បានបញ្ជាក់ទៀតថា ក្នុងនាមជាសកម្មជន យុវជន នៃគណបក្ស កាន់អំណាច ចាំបាច់ត្រូវចេះដឹង សុខទុក្ខរាស្រ្ត គ្រប់កាលៈទេសៈ ដោះស្រាយតម្រូវការ ជូនពួកគាត់ ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ខិតខំអូសទាញកម្លាំង ដើម្បីឈានយក ជ័យជំនះ លើការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ឲ្យខានតែបាន៕
យុវជនCPP ស្រុកបាធាយ ទទួលបានការបណ្តុះបណ្តាល វគ្គអប់រំនយោបាយ
