ឯកឧត្តម ហេង ណន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គអប់រំនយោបាយសម្រាប់មន្ត្រីគណបក្សតាមបណ្តាការិយាល័យ-អង្គភាពជុំវិញស្រុកកោះធំ ជំនាន់ទី៣៥ លើកទី៤ ឆ្នាំ២០២៥

ព្រឹកថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គអប់រំនយោបាយសម្រាប់មន្ត្រីគណបក្សតាមបណ្តាការិយាល័យ-អង្គភាពជុំវិញស្រុកកោះធំ ជំនាន់ទី៣៥ លើកទី៤ ឆ្នាំ២០២៥ បន្ទាប់ពីវគ្គសិក្សាបានដំណើរការប្រកបដោយជោគជ័យ អស់រយៈពេល ៣ថ្ងៃ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តមប្រធាន ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបុគ្គលិកបម្រើការងារក្នុងវគ្គសិក្សានេះ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

ឯកឧត្តម ហេង ណន បានកក់សម្គាល់ថា តាមរយៈការរៀនសូត្ររយៈពេល ៣ថ្ងៃនេះ សិក្ខាកាមពិតជាទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដែលមានលក្ខណៈជាប្រព័ន្ធ និងមានមូលដ្ឋានរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ជាពិសេសយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីការទទួលខុសត្រូវរបស់មន្រ្តីគណបក្សម្នាក់ៗក្នុងការចូលរួមកសាងពង្រឹងអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ក៏ដូចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអង្គការរដ្ឋតាមថ្នាក់ និងតាមផ្នែកនីមួយៗ ដើម្បីចូលរួមបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្សយើង។
ឯកឧត្តមបន្តថា តាមរយៈការយល់ដឹងនេះ នឹងជួយឱ្យមន្រ្តីយើងម្នាក់ៗឆ្លុះបញ្ចាំងមើលដោយខ្លួនឯងនូវចំណុចល្អដែលត្រូវពង្រឹងពង្រីកបន្ត និងចំណុចខ្សោយ ឬកង្វះខាតត្រូវពុះពារជម្នះ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែមានលក្ខណសម្បត្តិល្អប្រសើរឡើងថែមទៀត។ លើមូលដ្ឋាននៃការយល់ដឹងនេះ ឯកឧត្តមសង្ឃឹមថា នៅពេលត្រឡប់ទៅកាន់ស្ថាប័ន អង្គភាព មូលដ្ឋានវិញ សិក្ខាកាមនឹងសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទៅនឹងស្មារតីដឹកនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល។

ពិធីបិទវគ្គអប់រំនយោបាយសម្រាប់មន្ត្រីគណបក្សតាមបណ្តាការិយាល័យ-អង្គភាពជុំវិញស្រុកកោះធំ ជំនាន់ទី៣៥ លើកទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ។