ឯកឧត្តម ឌិត ទីណា អញ្ជើញសួរសុខទុក្ខនិងនាំយកស្បៀងជូនប្រជាពលរដ្ឋភៀសខ្លួនពីតំបន់សឹក នៅមូលដ្ឋានខេត្តបន្ទាយមានជ័យ


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានជម្លៀសមកទីទួលសុវត្ថិភាពនៅស្រុកភ្នំស្រុក និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក​រដ្ឋមន្ត្រីបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនដែលរងការគំរាមកំហែងផ្ទាល់ពីខ្មាំងឈ្លានពាន។

កងកម្លាំងជួរមុខនឹងបន្តឆ្លើយតបការពារអធិបតេយ្យភាពជាតិ និងការបូរណភាពទឹកដី រហូតដល់បងប្អូនវិលត្រឡប់ទៅផ្ទះសម្បែងវិញ៕