ឯកឧត្តម​ ឌិត ទីណា បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃអង្គារ ទី២៩ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំងសុវត្ថិភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងជំហានវិជ្ជមានមួយ រាជរដ្ឋាភិបាលបានចរចាបទឈប់បាញ់ជាមួយភាគីថៃ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏យើងត្រូវនូវរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ សូមពុកម៉ែ បងប្អូនស៊ូត្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។

រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នៅតែបន្តខិតខំប្រឹងប្រែងមើលថែ និងគាំពារពុកម៉ែ បងប្អូន ដែលភៀសខ្លួនជាបន្តបន្ទាប់ពីតំបន់សឹក និងតំបន់ព្រំដែនជានិច្ច៕