ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំអនឡាញជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន


នៅទីស្ដីការក្រសួង នារសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំតាមអនឡាញ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ស្តីពីកិច្ចពិភាក្សាពិគ្រោះយោបល់លើផែនការវិនិយោគបន្ស៊ាំអាកាសធាតុ (CAIP)។

សូមជម្រាបថា កិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ មានការអញ្ជើញចូលរួមពីមន្ដ្រីបច្ចេកទេសក្រសួងធនធាទឹក និងឧតុនិយម មន្ដ្រីតំណាងមកពីស្ថាប័នពាក់ព័ន្ធ និងធនាគារអភិវឌ្ឍន៍អាស៊ី ជាច្រើនរូប៕