សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភថវិកា ៤០លានរៀល តាមរយៈលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីទិញម៉ូតូ ១០គ្រឿងជូនកងទ័ពជួរមុខ ដែលប្រចាំការជាប់នៅតំបន់មុំបី ខេត្តព្រះវិហារ។
សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក៏បានការអបអរសាទរអំពីជោគជ័យនៃការប្រជុំពិសេស GBC នៅប្រទេសម៉ាឡេស៊ីកន្លងមកថ្មីៗនេះ ក៏ប៉ុន្តែ សម្ដេចសង្ឃឹមថា ភាគីថៃដែលមានភាពក្រឡិចក្រឡុច នឹងគោរពកិច្ចព្រមព្រៀងនេះឱ្យបានម៉ត់ចត់ទៀងទាត់។ រហូតមកដល់ថ្ងៃនេះ មានការជួយឧត្ថម្ភកងទ័ពជួរមុខយើងបានច្រើន ព្រមទាំងប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារបានច្រើនណាស់ហើយ។
ឥឡូវ ដោយមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពយើងនៅជួរមុខ សម្ដេចបានផ្ញើថវិការជូន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ៤០លានរៀល សម្រាប់ទិញម៉ូតូ ១០គ្រឿងជូនកងទ័ពជួរមុខនៃកងពលលេខ៩ ជិះឡើងភ្នំតាមផ្លូវប៉េតុង ដើម្បីការពារ និងប្រចាំការជាប់នៅតំបន់មុំបីនេះ ទោះបីជាមានការឯកភាពនៃកិច្ចប្រជុំGBC ក៏ដោយ៕