ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ដព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែកក្កដា លើកទិសដៅខែបន្ត ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សខេត្ត ស្ថិតនៅសាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួម៖ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុកទាំង១៣ ប្រធានគណៈកម្មាធិការ គ.២៧៨ ខេត្តព្រៃវែង លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការគណបក្សខេត្ត ៕












