ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២


នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ប្រចាំឆមាសលើកទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ និងឯកឧត្តម បណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សស្រុក ឃុំ សាខាបក្សភូមិ មេនាយប៉ុស្តិ៍ និងស្មៀនឃុំ សរុបអ្នកចូលរួមចំនួន ៣៣១នាក់ ស្រី៨១នាក់៕