ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ទទួលជួបសម្ដែងការគួរសម និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Huang Liping នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រជាសម្ភារៈបរិក្ខារប្រើប្រាស់ចាំបាច់នានា សម្រាប់វីរៈកងទ័ព និងជនភៀសសឹកពីសង្គ្រាមនៅតាមខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៕