ប្រធានគណ:កម្មាធិការគណបក្សខេត្តពោធិ៍សាត់ ចុះពិនិត្យការសាងសង់ស្ពាន ឆ្លងកាត់ស្ទឹងពោធិសាត់


ថ្ងៃទី០៤ខែមេសាឆ្នាំ២០១៦ឯកឧត្តម ខូយ សុខា ប្រធានគណ:កម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញទៅមើលការសាងសង់ ស្ពានចំនួន០២ កន្លែងដែលកំពុងស្ថាបនាឆ្លងកាត់ស្ទឹងពោធិ៍សាត់មានទីតាំងភូមិសាស្ត្រភូមិកំពង់ល្វា ទឹកដីឃំុលាច និង ឃុំសំរោងស្រុកភ្នំក្រវាញ   និងមួយកន្លែង ទៀតមានទីតាំងភូមិក្របៅជ្រុំ ស្ថិតក្នងឃុំព្រងិល និង ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ  ។
តាមការបញ្ជាក់ពីលោក ផង់ សារិន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រងិល បានឲ្យ ដឹងថា ស្ពានឈើដែលសាង់ហើយជាស្ថាពរ១០០% និងដាក់ដាក់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ចាប់ពីថ្ងៃទី១០ខែមេសានេះហើយ  ឯស្ពាន០១កន្លែង ទៀតធ្វើពីបេតុងមានប្រវែង១២០ម៉ែត្រ ទទឹង ៨ម៉ែត្រ គ្រោងនិងសាងសង់ចំនួន០២ឆ្នាំ ឲ្យរួចរាល់។ (សូមបញ្ជាក់ដែរថាស្ពានបេតុងបានចាប់ដំណើរការកាលពីថ្ងៃទី១៥ខែមករា២០១៦ មានកងវិស័្វកកម្មចំនួន៣០នាក់និងអ្នកបច្ចេកទេសចំនួន១០នាក់)
Khoy Sokha 5-4-2016 (1)                                                        Khoy Sokha 5-4-2016 (2)
Khoy Sokha 5-4-2016 (3)                    Khoy Sokha 5-4-2016 (3)
Khoy Sokha 5-4-2016 (4)                                                               Khoy Sokha 5-4-2016 (5)
Khoy Sokha 5-4-2016 (6)                                                     Khoy Sokha 5-4-2016 (7)
Khoy Sokha 5-4-2016 (8)                                                 Khoy Sokha 5-4-2016 (9)