ពិ​ធីបើកវគ្គបំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្សខេត្តកោះកុង


ថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ សោម​ សឿន សមាជិកគណ:អចិន្ត្រៃយ៍នៃ​គណៈ​កម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្ស​ បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ និងជា​គ្រូឧទ្ទេស​ ពិ​ធីបើកវគ្គបំប៉នអំពីគោលការណ៍ការងារចាត់តាំង និងជំនាញ IT គណៈចាត់តាំងគណបក្ស ដោយមានការចូលរួមជាមួយ សមាជិក​ សមាជិកា​គណៈកម្មាធិការគណបក្សខេត្ត ក្រុង​ ស្រុក​ សរុបប្រមាណ​ ១៣០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង​ ។