តបតាមការអញ្ជើញរបស់ភាគីវៀតណាម នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញចូលរួមកម្មវិធីរាត្រីវៀតណាម (GALA DINNER-VIETNAM NIGHT “The Flow of Quintessence) ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡាវៀតណាម លោកតំណាងអង្គការទេសចរណ៍ពិភពលោកប្រចាំតំបន់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីវិស័យរដ្ឋ និងឯកជនពីបណ្តាប្រទេសអាស៊ាន អាស៊ីកណ្តាល កូរ៉េ មួយចំនួន ដែលជាជំនួបរវាងភាគីរដ្ឋ និងឯកជនក្នុងវិស័យជាច្រើនជួបប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងគ្នា។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមកម្មវិធីរាត្រីវៀតណាម (GALA DINNER-VIETNAM NIGHT “The Flow of Quintessence”)
