តបតាមការអញ្ជើញរបស់ប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយសនៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥»នៅទីក្រុងXIAMEN ប្រទេសចិន ចាប់ពីថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ២០២៥៕