ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំ ពិធីជួបជុំនិវត្តជនក្រសួងរ៉ែនិងថាមពលនិង អាជ្ញាធរអគ្គិសនីកម្ពុជា។ ពិធីនេះដែរ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្ដីរាជការជាច្រើនរូប។
ពិធីជួបជុំនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកនូវគុណូបការៈនិងវីរភាព របស់និវត្តជនគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបម្រើការងារ ជូនក្រសួងនិងអាជ្ញាធរអគ្គិសនីកម្ពុជា រហូតដល់គ្រប់ អតីតភាពត្រូវចូលនិវត្តន៍និងដល់អាយុចូលនិវត្តន៍។
ពាក្យថា «ចងចាំសមិទ្ធផលនិវត្តជន» ត្រូវបានកំណត់ជាប្រធានបទសម្រាប់ការរៀបចំពិធីនេះ ដោយហេតុថា គ្រប់សកម្មភាពការងារ គ្រប់ការលះបង់កម្លាំងកាយនិងចិត្ត និងគ្រប់ឆន្ទៈការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ជំនាន់មុន សុទ្ធសឹងតែជាខឿនធនធាន ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត នៃព្រះរាជាណាចក្រកម្ពុជា។ ដូចពាក្យដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា បានមានប្រសាសន៍ថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍» ជាហេតុនាំឱ្យការបន្ត វេននៃការដឹកនាំវិស័យរ៉ែ ថាមពល និងប្រេងកាត គឺកាន់តែមានភាពរីកចំរើនគួរជាទីមោទន ដែលថ្នាក់ដឹកនាំនិង មន្ត្រីរាជាការជំនាន់ក្រោយទាំងអស់បានសហការ ពួតដៃរួមគ្នាបន្តបេសកកម្មការងារនៃការអភិវឌ្ឍនេះប្រកបដោយ មោទកភាពបំផុត។
គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥នេះផ្ទាល់ ក្រសួងរ៉ែនិងថាមពលមាននិវត្តជនសរុប ចំនួន ១០៧រូប និងអាជ្ញាធរអគ្គិសនីមាននិវត្តជនសរុប ១០រូប៕