ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី នៅវត្តបុញ្ញខេត្តារាម ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង លោក លោកស្រី មន្រ្តីសាលាខេត្ត មន្រ្តីសាលាក្រុង អាចារ្យ លោកតា លោកយាយ ផងដែរ។