ឱកាសពិសេស! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់អាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន៤,៥៧០កន្លែង


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន៤,៥៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ឆ្នាំសិក្សា ២០២៥-២០២៦ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តទៅ៕