សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សូមជូនពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ។
នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ “ដោយជិះមិនបង់ប្រាក់ ” គិតត្រឹមម៉ោង៩:០០នាទីព្រឹក ដើម្បីសម្រួលដល់ការចំណាយបងប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រើប្រាស់រថយន្តសរុបចំនួន៣៦៩គ្រឿង/៤៩៧គ្រឿង មានអ្នកដំណើរសរុបចំនួន១៨,៩៨៨នាក់៕









