ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី២៤ តុលានេះ បានពន្យល់ថា ចរិកពិតនិងសារជាតិ ពិតប្រាកដនៃបដិវត្តន៏ព៌ណ គឺជាការផ្តួលរំលំរដ្ឋអំណាច ស្របច្បាប់មួយ ដើម្បីដណ្តមអំណាច ដោយរំលងការប្រកួតប្រជែង តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។
ឯកឧត្តម សុខ ឥសាន បញ្ជាក់បន្ថែមថា “រូបភាពនៃបដិវត្តន៍ពណ៌ គឺប្រើវិធីត្រជាក់ អហឹង្សា ដែលមិនអាចជាប់ពិរុទ្ធដោយច្បាប់ណាមួយ ជាធរមាន ។ ច្បាប់ក្រមព្រហ្មទ័ណ្ឌ អាចចាប់ពិរទ្ធភាព បានលុះត្រាតែមានបទល្មើសកើតចេញពីអំពើហឹង្សា ។ ដូច្នេះ ក្រមព្រហ្មទ័ណ្ឌ មិនអាចចាប់ពិរទ្ធភាពលើសកម្មភាពនៃបដិវត្តន៍ព៌ណនោះទ្បើយ ។ ដូច្នេះហើយបានជាក្នុងសកម្មភាពធ្វើបដិវត្តន៏ព៌ណរបស់ខ្លួន បក្សប្រឆាំងតែងតែទន្ទេញជាប់មាត់ និងជាពាក្យស្លោករបស់ខ្លួន នូវពាក្យអហឹង្សាៗជាប់ជានិច្ច ដើម្បីបង្វែងដានកំហុសរបស់ខ្លួន និង់បំភាន់សាធសរណមតិ តែប៉ុណ្ណោះ ។ ម៉្យាងទៀត ពួកបក្សប្រឆាំងតែងតែយកផ្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកបិទបាំង នៃសកម្មភាពបដិវត្តន៍ ព៌ណរបស់ខ្លួន ។ ប៉ុន្តែ រាល់ការយកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកធ្វើជាឡេះ ដើម្បីផ្តួលរំលំរដ្ឋអំណាច ស្របច្បាប់ គឺជាការខុសច្បាប់ ដែលត្រូវទទួលខុសត្រូវ” ។
ឯកឧត្តម បានពន្យល់បន្តថា “នៅដំណាក់កាលចុងក្រោយ ដំណើរបដិវត្តន៏ព៌ណនឹងឈានដល់ការប្រើហឹង្សាដើម្បីកាន់កាប់អំណាចតែម្តង ។ នៅពេលនោះ បដិវត្តន៍ព៌ណ នឹងត្រូវបង្ក្រាបដោយប្រដាប់អាវុធ ជាឧបករណ៍នៃអំណាចប្រជាជន និងតាមផ្លូវច្បាប់ តាមក្រម ព្រហ្មទ័ណ្ឌ នៃប្រទេស មិនអាចបណ្តែតបណ្តោយបានជាដាច់ខាត”។
ឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការសរុបមកថា បដិវត្តន៏ពណ៌មានចរិកពិសពុល ក្នុងការផ្តួលរំលំរដ្ឋអំណាច ស្របច្បាប់ កើតចេញពីឆន្ទៈរបស់ប្រជាជនភាគច្រើន លើសលុប ដោយចាប់ដំណើរការតាមរូបភាពអហឹង្សា យកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកបិទបាំង និងប្រើប្រាស់កម្លាំងមហាជន តែនៅចុងបញ្ចប់ គឺឈានទៅ ដណ្តើមអំណាច តែម្តង ។ ដូច្នេះ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះឧបាយកល និងសកម្មភាពលាក់មុខ នៃបដិវត្តន៏ពណ៌នេះ ដែលចង់នាំកម្ពុជា ធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាល ឲ្យបានដាច់ខាត៕