រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅវិទ្យាស្ថានជាតិអប់រំ NIE បានរៀបចំកិច្ចប្រជុំ ស្ដីពី ការត្រៀមរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ(១២+២) ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រឡងជ្រើសរើស គ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀនថ្នាក់អនុវិទ្យាល័យ(១២+២) ចំនួន៦០០នាក់ សម័យប្រឡង៖ ២៧ តុលា ២០១៧ នឹងទទួលបានការបណ្ដុះបណ្ដាលរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៦។
សូមជម្រាបថា ការប្រឡងនឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ រាជធានីភ្នំពេញ ហ៊ុន សែនខេត្តកណ្ដាល កំពង់ចាម បាត់ដំបង ព្រៃវែង និងតាកែវ។ ដោយឡែកបេក្ខជន ដែលជ្រើសរើសមុខវិជ្ជាឯកទេស ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ក្សេត្រសាស្ត្រ-បសុវប្បកម្ម និងរោងជាង-អគ្គិសនី នឹងត្រូវប្រឡងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ រាជធានីភ្នំពេញ៕
កិច្ចប្រជុំ ស្ដីពី ការត្រៀមរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន បង្រៀននៅអនុវិទ្យាល័យ (១២+២)
