ឯកឧត្តមបណ្ឌិត រ័ត្ន ហុក នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអសុ្សជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញនាំយកសារលិខិតរំលែកមរណទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជូនចំពោះលោកជំទាវ គាត កុលណី និងបានអញ្ជើញដឹកនាំគណៈប្រតិភូ សមាជិកខុទ្ទកាល័យគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតក្នុងបូរីហ្គ្រេនភ្ណំពេញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ៕
សម្តេចតេជោ ហ៊ុន សែន ចាត់ឱ្យនាយករងខុទ្ទកាល័យសម្តេច នាំយកសារលិខិតរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការនៃក្រសួងដែនដី
