ឯកឧត្តមកែវ ពៅ បានជំរុញអោយថ្នាក់ដឹកនាំគ្រប់ការិយាល័យនិងមន្រ្តីរាជការចំណុះមន្ទីរទាំងអស់ត្រូវសម្រេចអោយបាននូវសូចនករចុងឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈ ឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានជំរុញអោយថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីរាជការចំណុះមន្ទីរទាំងអស់ត្រូវបន្តសកម្មភាពតាមជំនាញរៀងៗខ្លួន ដើម្បីសម្រេចអោយបាននូវសូចនករតាមផែនការសកម្មភាពរបស់ មន្ទីរ ក្រសួង ខេត្ត ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី។
ឯកឧត្តមបានជំរុញបែបនេះនាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈ៩ខែ និង លើកទិសដៅអនុវត្តបន្តត្រីមាសទី៤ឆ្នាំ២០១៧នៅសាលប្រជុំមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ និងលោកលោកស្រីប្រធានការិយាល័យនិងមន្រ្តីរាជការចំណុះមន្ទីរចូលរួមផងដែរ។
ឯកឧត្តម កែវ ពៅ ក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំការិយាល័យទាំងអស់ត្រួវសហការសាមគ្គីគ្នាកត្តាសំខាន់ត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា,ផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមគ្រប់រូបភាពអោយប្រជាពលរដ្ឋយល់និងចូលរួមគោរពអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែនថ្ងៃនេះថ្ងៃស្អែកសួមកុំអោយមានគ្រោះថ្នាក់ដោយចរាចរណ៍ ជាពិសេសត្រូវថែទាំផ្លូវជាតិ ស្ពានអោយបានជាប់ជាប្រចាំព្រោះផ្លូវស្ពានគឺជាមានសារៈសំខាន់បំផុតក្នុងការធ្វើចរាចរណ៍និងតភ្ជាប់បណ្តាញផ្លូវជាមួយប្រទេសជិតខាងដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សង្គមរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕