នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី៤ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF, Loan. KHM-37) នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង, លោក លោកស្រី មន្រ្តីអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងRRIP-IV (PMU) និងលោក លោកស្រី ប្រធានអនុវត្តគម្រោង និងមន្ត្រីបច្ចេកទេសគម្រោង RRIP-IV(PIU)៕