នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥ នេះ៖ ឯកឧត្តម សួន សេរីរដ្ឋា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ព្រមទាំងភរិយា ទទួលបាននូវមហាកិត្តិយសជាអ្នកផ្តើមធ្វើបុណ្យអង្គកឋិនទាន នាំយកបច្ច័យដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ដង្ហែទៅកាន់វត្តព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តបន្ទាយកំពង់ស្ពឺ វេប្រគេនព្រះសង្ឃគងចាំព្រះវស្សាអស់ត្រីមាសក្នុងទីអារ៉ាម…។
សរុបបច្ច័យអង្គកឋិនទានទាំងមូលបានចំនួន ៨១លានរៀល ដែលក្នុងនោះបច្ច័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤០,០០០,០០០៛ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៥,០០០,០០០៛ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៤,០០០,០០០៛ ឯកឧត្តម សួន សេរីរដ្ឋា និងលោកជំទាវ ព្រមទាំង វេទិកាសន្តិភាពកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទ្ទពីទីជិតឆ្ងាយចំនួន ៣២,០០០,០០០៛ និងត្រៃធំ ត្រៃលាង សម្ភារៈជាច្រើនទៀតរួមាន សាប៊ូ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ បានវេរប្រគេនព្រះសង្ឃទកសម្រាប់ប្រើប្រាស បន្ទាប់ដង្ហែអង្គកឋិនទានប្រទាកក្សិន ៣ជុំព្រះវិហារ… ។