ក្រុមហ៊ុន Farm Fresh Group ដែលជាក្រុមហ៊ុន ចិញ្ចឹម គោយកទឹក ដោះ ដ៏ធំរបស់ម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុន Alpha group របស់កម្ពុជា បោះ ទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើការវិនិយោគនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រវាងអ្នកកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល Alpha group និង លោក Loi Tuan Ee សហស្ថាបនិក,នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន Farm fresh Group។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
Farm Fresh Group ជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេ មានកសិដ្ឋាន ចិញ្ចឹម គោយកទឹកដោះ ដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។ អ្នកឧកញ៉ា លី ឃុនថៃ បានហៅការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីក ការ ផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់៕






