សេចក្ដីជូនដំណឹង! អាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន១៤ ចាប់ផ្ដើមទទួលពាក្យ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន១៤គ្រឹះស្ថាន ថ្នាក់សញ្ញាបត្របច្ចេកទេស ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយមិនឆ្លងកាត់ការប្រឡង។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីជាកំហិត។

គ្រឹះស្ថានឧត្តមសិក្សាចំនួន១៤នោះ រួមមាន៖

*ទី១៖ សាកលវិទ្យាល័យព្រះមហាសង្ឃរាជ បួរ គ្រី
*ទី២៖ វិទ្យាស្ថានជាតិសង្គមកិច្ច
*ទី៣៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
*ទី៤៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ
*ទី៥៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស
*ទី៦៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
*ទី៧៖ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍
*ទី៨៖ វិទ្យាស្ថានវីឌីស៉ី
*ទី៩៖ សាកលវិទ្យាល័យ អាយអាយស៉ី នៃបច្ចេកវិទ្យា
*ទី១០៖ វិទ្យាស្ថានខ្មែរជំនាន់ថ្មី
*ទី១១៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា
*ទី១២៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
*ទី១៣៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
*ទី១៤៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។

ដើម្បីដាក់ពាក្យស្នើសុំ សូមចូលទៅកាន់ https://reg.amt.live/web/signup។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+lFBSemvY0QJjNTJl៕