ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងពិធីប្រកាសជ័យលាភី នៃគម្រោងចិត្តដូចគ្នា


«ការធ្វើអ្វីៗ មិនមែនដើម្បីស្នាដៃទេ ប៉ុន្តែដើម្បីលទ្ធផល ប្រសិទ្ធភាព និងភាពវិជ្ជមានសម្រាប់សង្គម។ ពិតណាស់សង្គមយើងនៅមានបញ្ហាដោយអន្លើរ ប៉ុន្តែខ្ញុំជឿជាក់ថា ប្អូនៗពិតជាសក្តានុពល និងជាចំណែកនៃដំណោះស្រាយទាំងនោះ» នេះជាប្រសាសន៏របស់លោក ហ៊ុន ម៉ានី ផ្តាំផ្ញើទៅកាន់ក្រុមយុវជនក្នុងឱកាសដែលលោកបានចូលរួមក្នុងពិធីប្រកាសជ័យលាភី នៃគម្រោងចិត្តដូចគ្នា ក្រោមប្រធានបទ “ដើម្បីសង្គមជាតិ យើងអាចធ្វើបាន” កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។