លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិតបីក្នុងពិធីបើកកម្មិធីប្រណាំងទូកនៅខេត្តស្វាយរៀង


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិតបីក្នុងពិធីបើកកម្មវិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៧ ។
ការរៀបចំពិធីនេះ គឺដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្ធនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ វិច្ឆិកា នាពេលខាងមុខ។
ពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធឡើងជាលើកទី ៨ ដែលមាន ទូកចូលរួម ចំនួន ៤៦គ្រឿង មានកីឡាករអុំទូកចំនួន ១.២១៤នាក់ បានចូលរួមក្នុងពិធីនោះផងដែរ។