នៅអាទិត្យថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ។
កិច្ចប្រជុំនេះ គឺចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការរួមសហការគ្នាជាប្រព័ន្ធ និងពង្រឹងភាពជាដៃគូ៕








