ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ការដ្ឋានក្រោម


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ការដ្ឋានក្រោម ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវ ចំនួន ៤៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៧ ហិកតា ៕