ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shipping (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង ពិភាក្សាលើកិច្ចសហប្រតិបត្តការ និងពង្រឹងទំនាក់ទំនងបន្ថែមទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីពិនិត្យអំពីផែនការវិនិយោគលើការសាងសង់យានដ្ឋាននាវាតាមបណ្ដោយព្រែកជីកហ្វូណនតេជោ៕
























