ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ ៤


នៅវេលាយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ប្រវែង ១៧៥០ម ទទឹង ២២ម ។
ដោយឡែក ការដ្ឋានចាប់ពីផ្លូវកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាលប្រវែង ៥៩៥០ម ទទឹង ១៨ម ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏កំពុងដំណើរការស្ថាបនាគ្រឹះថ្នល់ផងដែរ។