មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកបេង


សកម្មភាពមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បេង ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ដែលរួមមាន ទំនប់អាងទឹកប្រវែង ៣.៨៣៩ ម ប្រឡាយទឹក ប្រវែង ៣.០០០ ម និងសំណង់ទ្វារទឹក ១០ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ២.១៥២ ហិកតា និងប្រាំង ២៥០ ហិកតា ។