សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតអោយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឃិមបក្សកុម្មុនីសចិនចូលជួបសំដែងការគួសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃទី០៨ មេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតិអោយ លោក Song Tao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឃិមបក្សកុម្មុនីសចិន ចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Song Tao បានពាំនាំ នូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) និង ឯកឧត្តម លី ខឺឈាង (Ly Keqiang) នាយក រដ្ឋមន្ត្រីចិន ជូនចំពោះសម្តេចតេជោ ហើយលោក បានជំរាបជូនសម្តេចអំពីដំណើរទស្សនកិច្ចជាលើកទី៣នៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែឈានខ្ពស់ឡើងថែមទៀត។ ប្រទេសចិនតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អស្មោះត្រង់ និងជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់។ ទន្ទឹមនឹងនេះដែរ ប្រទេសចិននឹងបន្តជួយសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចម្រើនឡើង។ លោក Song ក៏បានកោតសរសើរសម្តេចតេជោ ផងដែរដែលប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ឋទំនាក់ទំនង Facebook ដើម្បី ទទួលព័ត៌មានពិត និងកាន់តែជិតស្និទ្ឋជាមួយប្រជាពលរដ្ឋ។ ប្រទេសចិន និងប្រជាជនចិនគាំទ្រ និងរីករាយស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ជានិច្ច ទោះបីសម្តេចចង់អញ្ជើញទៅបំពេញទស្សនៈកិច្ច ទស្សនាកំសាន្ត ពិនិត្យសុខភាព ឬទៅសិក្សាស្រាវជ្រាវអ្វីផ្សេងៗនៅប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះទំនាក់ទំនង និងសម្ព័ន្ឋភាពដ៏ល្អនៃប្រទេសទាំងពីរ ព្រមទាំងពេញចិត្តចំពោះការវាយតម្លៃរបស់ភាគីមិត្តចិនដែលបានមើលឃើញនូវភាពរីកចម្រើនរបស់កម្ពុជា។ ការសម្រេចបាននូវលទ្ឋផលកំណើនសេដ្ឋកិច្ចល្អនេះ គឺអាស្រ័យដោយការជួយជ្រោមជ្រែងពីភាគីមិត្តចិនដែលមានការជឿជាក់លើកម្ពុជា។
នៅក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំសួរសុខទុក្ខលោកប្រធានាធិបតី Xi Jinping និង លោក Ly Keqiang នាយករដ្ឋមន្រ្តីចិន តាមរយៈលោក Song Tao ហើយសង្ឃឹមយ៉ាងមាំថាទំនាក់ ទំនងចិនកម្ពុជាកាន់តែរឹងមាំល្អថែមទៀត៕
HUN SEN 8-4-2016 (1)                                  HUN SEN 8-4-2016 (2)
HUN SEN 8-4-2016 (4)                                  HUN SEN 8-4-2016 (5)
HUN SEN 8-4-2016 (6)