មន្ត្រីសាធារណការរាជធានី កោះប្រជុំក្រុមហ៊ុនស្ថាបនាផ្លូវ


Street Solu 08 04 16 2 copy

     មន្ទីរ​សាធារណ​ការ​រាជ​ធានី​ភ្នំពេញ បាន​កោះ​ប្រ​ជុំ​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ លូ ស្ថានីយ៍​បូម​ទឹក​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ពង្រឹង​គុណ​ភាព​ការ​ងារ​ ។ ការ​កោះ​ហៅ​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​លូ​ទាំង​នេះ​មក​ជួប​ជុំ គឺ​នៅ​ក្រោយ​ប្រ​សាសន៍ ស្តី​បន្ទោស​បញ្ហា​របស់​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ទាក់​ទង​នឹង​ការ​ជួស​ជុល​ថ្នល់ លូ តាម​ផ្លូវ​ដែល​ធ្វើ​ឱ្យ​ប្រ​ជាពល​រដ្ឋ​ថ្នាំង​ថ្នាក់​ ។

     ប្រ​ធាន​មន្ទីរ​សាធារណ​ការ​រាជ​ធានី​ភ្នំពេញ​ លោក សាំ ពិសិដ្ឋ នៅ​ថ្ងៃ​ទី​៧​ ខែ​មេសា​នេះ បាន​ប្រាប់អង្គ​ភាព​ស្ពាន​ថ្នល់​ និង​ការិយា​ល័យ​សាធារណ​ការ ត្រូវ​បែង​ចែក​គ្នា​ចំនួន​ ៦​ក្រុម ​ដោយ​ចាត់​មន្ត្រី​ជា​វិស្វករ​ចុះ​តាម​ដាន​ការងារ​គ្រប់​ការ​ដ្ឋាន និង​ចុះ​កម្លាំង​ជួស​ជុល​គ្រ​លុក​សំបុក​មាន់ ក្នុង​រាជ​ធានី​ភ្នំពេញ​ ។ ជា​មួយ​គ្នា​នោះ​ សាធារណ​ការ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជា​ពិនិត្យ​ការ​កៀរ​ដី ​និង​សំរួល​ចរាចរ​ផ្លូវ​កប់​ស្រូវ​… ការ​ចុះ​ជួស​ជុល​បន្ទាន់​ផ្លូវ​លេខ​១១០ ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ។

     គួរ​កត់​សម្គាល់​ថា ក្រោយ​ការ​ស្តី​បន្ទោស​របស់​សម្ដេច​តេ​ជោ​ ការ​ងារ​ជួស​ជុល​ផ្លូវ​ចំនួន ៤​ខ្សែ ត្រូវ​គេ​ឃើញ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មេសា​ ដូច​ជា ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ស្ពាន​ជ្រោយ​ចង្វារ​ដល់​ស្ពាន​ព្រែក​ព្នៅ​… ផ្លូវ​លេខ​៥៧ ចាប់​ពី​មហា​វិថី​ព្រះ​សីហនុ​ដល់​មហា​វិថី​ម៉ៅ​សេ​ទុង​… ផ្លូវ​លេខ​២៨៨ ចាប់​ពី​ផ្លូវ​លេខ​៥១ ដល់​ផ្លូវ​លេខ​៦៣ និង​ផ្លូវ​លេខ​៦៣ ចាប់​ពី​មហា​វិថី​ព្រះ​មុនី​វង្ស​ដល់​ផ្លូវ​លេខ​១៦៣​ ។

      ដោយ​ឡែក​កំណាត់​ផ្លូវ​វេង​ស្រេង​ដែល​ជា​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​រាជ​ធានី ដែល​ សម្តេច​តេ​ជោ​សែន បាន​ជួយ​លើ​ការ​សម្រួល​ដក​ចេញ​នូវ​ការ​បង់​ថ្លៃ​បញ្ជរ ត្រូវ​បាន​គេ​ចាក់​ដី​បិទ​រារាំង​កំណាត់​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​នោះ ប្រ​មាណ​ជាង​ ២​ខែ​មក​ហើយ ​ក្រោម​រូប​ភាព​ជួស​ជុល​ដាក់​លូ​ ។​ ការ​ចាក់​ដី​បិទ​កំណាត់​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​នោះ បាន​ធ្វើ​អោយ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​ដល់​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់​ក្រុង​… ហើយ​ការ​ជួស​ជុល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ បាន​រង​ការ​រិះ​គន់​ពី​សាធារណ​ជន ​ដោយ​សារ​តែ​ភាព​ធ្វើ​មិន​ដឹង​មិន​ឮ ​របស់​មន្ត្រី​ទទួល​ខុស​ត្រូវ និង​បញ្ហា​នោះ ត្រូវ​គេ​ឃើញ​បាន​នាំ​ឱ្យ​ប្រ​ជា​ជន​ខឹង​សម្បារ ​ហើយ​បែរ​ជា​និយាយ​ចោទ​ប្រ​កាន់​លើ​ការ​ដឹក​នាំ​ របស់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ទៅ​វិញ​ ។