សិក្ខាសាលាផ្សព្វផ្សាយផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ


នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងមុខងារសាធារណៈ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈលេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សា និងអភិបាលនៃគណ:អភិបាលខណ្ឌទាំង១២ ចំនួនប្រមាណ២០០នាក់។