សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ទទួលអំណោយពីសប្បុរសជន ដើម្បីបម្រើដល់កិច្ចការងារសង្គម និងសប្បុរសធម៌


លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិកកិត្តិយស និងសមាជិកាក្រុមប្រតិបត្តិនារីក្រសួងព័ត៌មាន ជួបសម្តែងការគួរសមជាមួយ លោក Ki-Seok Park នាយកប្រតិបត្តិក្រុមហ៊ុន J.Y.PARK CO.,LTD នៅសាលសវនាការវាំងឈើ ទីស្តីការក្រសួងព័ត៌មាន។

ឆ្លៀតក្នុងឱកាសនោះ លោក ki-Seok Park បានផ្តល់ជូននូវអំណោយជាសម្លៀកបំពាក់ចំនួន ១២២កេស ស្មើនឹង ៣,០៥៦មុខ ជូនសមាគមនារីក្រសួងព័ត៌មាន ដើម្បីបម្រើដល់កិច្ចការងារសង្គម និងសប្បុរសធម៌។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងអំណរគុណដល់នាយកប្រតិបត្តិ ក្រុមហ៊ុន J.Y.PARK CO.,LTD ដែលបានផ្តល់នូវអំណោយសម្លៀកបំពាក់ដល់សមាគមនារីក្រសួងព័ត៌មាន សម្រាប់ធ្វើកិច្ចការសង្គម និងសប្បុរសធម៌ នាឱកាសនេះផងដែរ៕