(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសចំនួន៣០អង្គទូត និង៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិផងដែរ ដើម្បីធ្វើបទបង្ហាញអំពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា រំលោភកិច្ចព្រមព្រៀង។
យោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា រយៈពេល៣ថ្ងៃមកហើយ តាំងពីថ្ងៃទី០៨ ខែធ្នូ កងទ័ពថៃបានវាយប្រហារជាច្រើនកន្លែងមកលើកម្ពុជា នៅយោធភូមិភាគីទី៤ និងទី៥។
យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្ត បានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់៕




























