(ភ្នំពេញ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមម៉ោង ៨:០០ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ចំនួន ៣,៥០៣គ្រួសារ សរុបប្រជាពលរដ្ឋ ១១ ១៣៨នាក់ បានគេចចេញពីតំបន់ព្រំដែន មកមណ្ឌលសុវត្តិភាព បន្ទាប់ពីក្រុមទាហានថៃ បានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕


