លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជាង ២ពាន់នាក់ ដែលបានមកចូលរួមបរិច្ចាគឈាម ជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ។
ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់ស្រាំ ដែលជាកម្លាំងចិត្តដ៏ធំមួយដល់វីរកងទ័ពយើង។ ជាក់ស្តែងគ្រាន់តែធ្វើការអំពាវភ្លាម ឃើញថាប្រជាពលរដ្ឋយើងចូលរួមចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងអញ្ជើញមកផ្ទាល់ជាង២ពាន់នាក់ទៅហើយ គិតត្រឹមព្រឹកថ្ងៃនេះ។
ក្នុងចំណោមអ្នកស្ម័គ្រចូលរួមមកបរិច្ឆាគឈាមនៅព្រឹកនេះ គឺមានព្រះសង្ឃ សិស្សនិស្សិត ទាហាន រួមទាំងប្រជាពលរដ្ឋគ្រប់វ័យ។
សូមជម្រាបថាគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានរៀបចំកម្មវិធីបរិច្ចាកឈាម នៅថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។
កម្មវិធីនេះ ដើម្បីជាកម្លាំងចិត្ត ជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែក ក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម សូមបងប្អូនទាំងអស់ អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត៕



















































