ក្រុមហ៊ុន ជីបម៉ុង គ្រុប ប្រកាសចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ, អង្ករ ៣០០តោន ទឹកសុទ្ធកម្ពុជា១.៥លីត្រ ចំនួន៣០,០០០កេស ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក តាមរយៈ សម្តេចតេជោ ហ៊ុន សែន


ក្រុមហ៊ុន ជីបម៉ុង គ្រុប ប្រកាសចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ (៣,០០០,០០០ដុល្លារ), អង្ករ ៣០០តោន ទឹកសុទ្ធកម្ពុជា១.៥លីត្រ ចំនួន៣០,០០០កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។
ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ជីបម៉ុង គ្រុប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕