លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនផងដែរថា ត្រូវធានាការពារដាច់ខាតនូវឍឿនសន្តិសុខជាតិ និងស្ថេរភាពសង្គម កសាងផែនការជាក់ស្ដែង ស្របតាមភូមិសាស្ត្រ ព្រមទាំងប្រមូលព័ត៌មាន ដើម្បីធ្វើការវាយតម្លៃ រាយការណ៍ទាន់ពេលវេលាជូនថ្នាក់ដឹកនាំ ចាត់ការទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រៀមបន្តប្រតិបត្តិការក្នុងការបង្ក្រាបទល្មើសគ្រឿងញៀន និងល្បីស៊ីសងអនឡាញ។
ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងកោតសរសើរសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ កន្លងមក ដោយសមិទ្ធផលទាំងអស់នោះគឺបានមកដោយសារការរួមសាមគ្គីគ្នា ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តនូវបទបញ្ជា និងគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ហើយចំពោះយើងនិងបន្តចំពោះកិច្ចការងារផ្សេងៗបន្ថែមទៀត ដែលមាននៅក្នុងផែនការប្រចាំឆ្នាំ២០២៦៕










