ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សមរភូមិក្រោយ តែងតែនៅជាប់ជានិច្ចជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខម្តាយក្មេក និងភរិយារបស់លោក សួន តៃហេង នាយទាហានជួរមុខ កងពលលេខ៧ ឈរជើងនៅភ្នំខ្មោច ព្រមទាំងក្រុមគ្រួសារយុទ្ធជនផ្សេងៗទៀត ដែលបានភៀសសឹក និងកំពុងសម្រាកពិនិត្យស្ថានភាពជំងឺនៅមន្ទីរពេទ្យបង្អែក ស្រុកស្ទឹងត្រង់។

ឆ្លៀតក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនេះ។