ឯកឧត្តម គង់ វិមាន ដឹកនាំគណៈប្រតិភូ នាំយកអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចែកជូនបន្ដដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពទូទាំងខេត្តព្រះវិហារ


ឯកឧត្តម គង់ វិមាន អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ នាំយកអំណោយរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) រួមមានគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន មកប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចែកជូនបន្ដដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពទូទាំងខេត្តព្រះវិហារ។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងគណៈប្រតិភូទាំងអស់ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លា មកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ៕