អភិបាលខេត្តតាកែវ នាំយកអំណោយសប្បុរសធម៌ ផ្ដល់ជូនបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ «បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ» ផ្ដល់ជូនបងប្អូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ដែលមកស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានបង្ហាញពីការដឹងគុណ ចំពោះបងប្អូនវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។

សម្ភារដែលឯកឧត្តមអភិបាលខេត្តតាកែវ នាំយកមកផ្ដល់ជូនបងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក មានគ្រឿងឧបភោគ បរិភោគ គ្រឿងទេសគ្រប់មុខ សម្ភារៈចម្រុះមួយចំនួន សម្លៀកបំពាក់ ថ្នាំពេទ្យ មុង ភួយ ខ្នើយ កន្ទេល -ល- សរុប៦ឡានដឹកឥវ៉ាន់ធំៗ៕