ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម វ៉ាង វិនពីន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ថា ជំនួយដំបូងរបស់ចិនបានមកដល់កម្ពុជា ដែលរួមមានតង់ ភួយ និងអាហារ។ ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីកែលម្អស្ថានភាពរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន៕


