ឯកឧត្តម គឹម សន្តិភាព៖ ទង្វើក្លែងបន្លំរបស់ទណ្ឌិត សម រង្ស៊ី បង្កើតបានជាបទល្មើសព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផង និងនាំឱ្យ CNRP ប្រឈមមុខនឹងច្បាប់គណបក្សនយោបាយថែមទៀត


 

(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ថា ទង្វើក្លែងបន្លំរបស់ ទណ្ឌិត សម រង្ស៊ី ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិពេលនេះ បង្កើតបានជាបទល្មើសព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផង និងនាំឱ្យ CNRP ប្រឈមមុខនឹងច្បាប់គណបក្សនយោបាយថែមទៀត។

ការអះអាងរបស់ ឯកឧត្តម គឹម សន្តិភាព បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែងទាំងអស់ចេញ នៅក្នុងគណបក្សនេះរួចហើយនោះ បានក្លែងបន្លំខ្លួនចុះហត្ថលេខាធ្វើជាតំណាងរាស្រ្តមួយរូប ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីបានជាសំឡេងបង្ហាញជំហរ ប្តេជ្ញានៅជាមួយគណបក្សប្រឆាំង។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈសេចក្តីថ្លែងការណ៏របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាភស្តុតាងបង្ហាញថាអំពើក្លែងបន្លំជាតំណារាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី ជាអំពើល្មើសព្រហ្មទណ្ឌដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!